Category អចលនទ្រព្យ

ឧកញ៉ា នួន រិទ្ឋី អះអាងថា ទីផ្សារអចលនទ្រព្យបានងាកទៅកាន់តំបន់សំខាន់ៗជាច្រើននៅតាមព្រំដែន

ដោយៈ វិស័យ ភ្នំពេញៈ អ្នកជំនាញជើងចាស់ក្នុងវិស័យអចលនទ្រព្យ បានលើកឡើងថា ស្របពេលតម្លៃដីធ្លីនៅខេត្តព្រះសីហនុ ក៏ដូចជាទូទាំងប្រទេសធ្លាក់ចុះ ចលនានៃការអភិវឌ្ឍបានងាកទៅកាន់តំបន់ថ្មី។ អគ្គនាយកក្រុមហ៊ុន KFA លោកឧកញ៉ា នួន រិទ្ឋី បានមានប្រ​សា​សន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ស្របពេលដីធ្លីនៅខេត្តព្រះសីហនុ និងរាជធានី ខេត្តដទៃ បានដាំក្បាលចុះចន្លោះពី២០ ទៅ៥០ភាគរយ ចលនានៃការទិញ លក់ និងការអភិវឌ្ឈបានងាកទៅកាន់តំបន់ព្រំដែនគម្ពុជា វៀតណាម និងព្រំដែនកម្ពុជា ថៃមួយចំនួន។ លោកបន្តថា តំបន់ព្រំដែនទាំងនោះរួមមាន ទីក្រុងប៉ោយប៉ែត ទីក្រុងបាវិត ទីក្រុងសំពៅពូន តំបន់សំឡូត និងព្រំដែនរវាងកម្ពុជា វៀតណាម ក្នុង ខេត្តត្បូងឃ្មុំជាដើម។ លោកឧកញ៉ា នួន រិទ្ឋី បានបន្តថា ក្នុងពេលសភាពការណ៍ពិភពលោកប្រែប្រួលនាពេលនេះ…

អ្នកជំនាញលើកឡើងពីកត្តាសំខាន់ៗ ដែលទីផ្សារអចលនទ្រព្យនៅភាគខាងត្បូងរាជធានីមានសកម្មភាពច្រើនជាងគេ

ដោយៈ សូរិយា ភ្នំពេញៈ ក្រុមអ្នកជំនាញបាននិយាយថា ទីផ្សារអចលនវត្ថុកម្ពុជាបាន និងកំពុងមានសភាពប្រសើរឡើង ពិសេសតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ដោយសារកត្តាមួយចំនួន។ លោកស្រី តាំង ហួរ អគ្គនាយិកាក្រុមហ៊ន Amatak Property Service Co, Ltd បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ស្ថានភាពអចលនទ្រព្យនៅជុំវិញរាជធានីភ្នំពេញ ពិតជាមានសកម្មភាព ទិញ លក់ងើបឡើងវិញខ្លះៗ ប៉ុន្តែតំបន់ដែលគេចាប់អារម្មណ៍ច្រើនជាងគេ ដោយសារជាតំបន់មានព្រលានយន្តហោះថ្មី។ លោកស្រីបន្តថា “សកម្មភាពសាងសង់ឃ្លាំង តំបន់សេដ្ឋកិច្ចពិសេសតំបន់ឧស្សាហកម្មកាន់តែច្រើន នឹងរីកទៅកាន់តំបន់នោះ”។ លោកស្រីបន្តថា “តម្លៃអចលនទ្រព្យមិនទាន់រំពឹង នឹងកើនឡើងឆាប់ៗនោះទេ វាត្រូវការពេលវេលាថែមទៀត”។ ចំណែកអគ្គនាយកក្រុមហ៊ុន Lucky Realty លោក ឌិត ចណ្ណា បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ទីផ្សារអចលនទ្រព្យចាប់ផ្តើមងើបឡើងវិញបណ្តើរៗ…