Category សេដ្ឋកិច្ច

តើវាជារឿងគូរឱ្យអស់សំណើចទេដែលប្រធានាធិបតីអាម៉េរិក​ ប្រកាសដាក់ទណ្ឌកម្មចៅក្រម​៤រូបនេះ​នៅ​​តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC?

ដោយ: តែម សុខុម​ ភ្នំពេញ: តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ (The Hague) ប្រទេសហូឡង់ ដែលមាន១២៥ប្រទេសជាសមាជិក ត្រូវបានបង្កើតឡើងក្នុងគោលបំណង​​ផ្តល់ក្តីសង្ឃឹម និងស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះរាប់លាននាក់ទូទាំងពិភពលោក ដែលទទួល​រងអំពើឃោរឃៅយង់ឃ្នងហួសពីការស្មាន។ ​ ដូចនេះ ​តើវាជារឿងគូរឱ្យអស់សំណើចទេ ដែលប្រធានាធិបតីអាម៉េរិក​ លោក ដូណាល់ ត្រាំ បាន​ប្រកាសដាក់ទណ្ឌកម្ម​លើ​​ចៅក្រម​៤រូបនេះ​នៅ​​តុលាការឧក្រិដ្ឋកម្មអន្តរជាតិICC?។ ជាការពិតណាស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីទី៤៧ របស់​សហ​រដ្ឋអាម៉េរិក ដែលជាមហាអំណាចធំបំផុតរបស់ពិភពលោក ច្រើនតែ​ធ្វើអ្វីប្លែកៗ ដែលធ្វើឱ្យពិភពលោក​​​​ភ្ញាក់​ផ្អើលជាហូរហែរ ហើយ​​កាលពីថ្ងៃព្រហស្បិ៍ ទី៥ ខែ​មិថុនា លោក​បាន​​ធ្វើឱ្យពិភពលោកភ្ញាក់​ផ្អើលជាថ្មីទៀត​ហើយ នៅពេល​ដែល​រដ្ឋបាល​របស់លោក ​សម្រេចដាក់ទណ្ឌកម្ម​លើ​​ចៅក្រម៤រូបនេះ ​នៅ​​តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC។…

ប្រធានអាស៊ាន​​ថា ពាណិជ្ជកម្មមានសារៈសំខាន់ណាស់សម្រាប់រក្សាស្ថិរភាពរបស់អាស៊ាន

ដោយ: តែម សុខុម ម៉ាឡេស៊ីៈ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានថ្លែង​ថា ពាណិជ្ជកម្មគឺមានសារៈសំខាន់ណាស់ សម្រាប់រក្សាស្ថិរភាពរបស់​តំបន់​អាស៊ាន ដែលចាំបាច់ត្រូវតែ​ទទួល​ការការពារពីការរឹតបន្តឹង​ពាណិជ្ជកម្ម​​ តា​មទំនើងចិត្ត​យ៉ាងអយុត្តិធម៌។ នេះ​បើ​យោងតាមការចុះផ្សាយរបស់​សារព័ត៌មាន CNA។ លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលឆ្នាំនេះមានវ័យ៧៨ឆ្នាំទៅហើយ​​បាន​ព្រមានក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុន​ថា ការរាំងស្ទះដល់ពាណិជ្ជកម្ម​ មិន​​ត្រឹមតែជះផល​ប៉ះពាល់ ដល់ស្ថិរភាព​របស់​តំបន់​ប៉ុណ្ណោះទេ ពោលគឺប៉ះពាល់ ដល់​ស្ថិរភាពរបស់ពិភពលោក​ទាំងមូល។ លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានឆ្លាស់វេនរបស់អាស៊ាន សម្រាប់ឆ្នាំនេះ បាន​លើកឡើងទៀត​ថា អាស៊ាន ផ្តល់តម្លៃលើពាណិជ្ជកម្មថាជាផ្នែកដ៏សំខាន់​មួយ​ នៃស្ថិរភាពក្នុងតំបន់​។ លោក​បាន​សង្កត់​ធ្ងន់​ថា “​ពាណិជ្ជកម្ម​ ត្រូវ​តែ​​ទទួល​បាន​​ការ​ការពារ​ពី​ការ​រឹតបន្តឹង តាមទំនើងចិត្ត​ដោយ​មិនត្រឹម​ត្រូវ​ ហើយ​ថា ការរឹតបន្តឹង​ពាណិជ្ជកម្មតាម​ទំនើងចិត្តបែប​នោះ ​មិនមែនជា​ការ​ប្រកួត​ប្រជែងដោយ​ត្រឹមត្រូវ…

ដំណឹងល្អៈ ខេត្តព្រះសីហនុចាប់ផ្តើមចងសម្ព័ន្ឋមេត្រីភាពជាមួយខេត្តអាន ហ៊ួយប្រទេសចិន

ដោយៈ នរៈ ប្រទេសចិនៈ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុលោកម៉ាង ស៊ីណេត និងលោក វ៉ាង ឈីងស៊ាន (WANG QING XIAN) អភិបាលខេត្តអានហ៊ួយ បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព រវាងខេត្តព្រះសីហនុ និងខេត្តអានហ៊ួយ នៃសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចព្រមព្រៀងនេះផ្តោតសំខាន់ទៅលើ កិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរលើវិស័យមួយចំនួនដូចជា សេដ្ឋកិច្ច និងពាណិជ្ជកម្ម កសិ​កម្ម ការអប់រំ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ វប្បធម៌ ទេសចរណ៍ និងឧស្សាហកម្ម ព្រមទាំងរក្សាទំនាក់ទំនងជាប់លាប់ រវាងថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធ ដើម្បីពិភាក្សាលើការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការទៅវិញទៅមក ក៏ដូចជាបញ្ហានានាសម្រាប់ផលប្រយោជន៍រួម៕

តើកត្តាចម្បងអ្វីខ្លះ ជំរុញឱ្យប្រទេសកាន់​តែច្រើននៅអាស៊ី ពន្លឿនការធ្វើបដិដុល្លារនីយកម្ម?

​ដោយ: តែម សុខុម ភ្នំពេញ៖ ប្រទេសកាន់​តែច្រើន​នៅអាស៊ី កំពុ​ងពន្លឿនការធ្វើបដិដុល្លារនីយកម្ម ឬកាត់​បន្ថយការពឹងផ្អែក ​លើ​​ប្រាក់ដុល្លារ​អាម៉េ រិក សម្រាប់​ការទូទាត់ពាណិជ្ជកម្មអន្តរជាតិ​ តាមរយៈការ​បង្កើត​កិច្ចព្រម​ព្រៀងពាណិជ្ជកម្មថ្មីៗ និងការបង្កើនការវិនិយោគរបស់ខ្លួន​លើទ្រព្យសកម្ម​ផ្សេងៗ ដូច​ជាមាស ប្រាក់យន់ ចិន និងរូបិយប័ណ្ណឌីជីថល ដូចជា Bitcoin ជាដើម។ កត្តាចម្បងៗដែលជំរុញឱ្យប្រទេស​កាន់​តែច្រើន ពន្លឿនការធ្វើបដិដុល្លារនីយកម្មរួមមាន ដូចជា កត្តាទណ្ឌកម្ម កត្តាពន្ធគយ និងកត្តានៃការកើនឡើងភាពតានតឹងទូទាំងពិភពលោក។ ​អ្វីដែលជាការកត់សម្គាល់ឃើញថា សិង្ហបុរី ឥណ្ឌូណេស៊ី និងជប៉ុន ស្ថិតក្នុងចំណោមប្រទេសទាំង១០ ដែលសម្រេចបាន​​វឌ្ឍនភាព​ច្រើន​ជាងគេបំផុត​នៅក្នុង​ការធ្វើបដិដុល្លារ នីយកម្ម​នេះ។ ​នេះ​បើ​យោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post កាលពីថ្ងៃទី៣០ ខែឧសភា។ ការសិក្សាថ្មីមួយធ្វើឡើងដោយ…

តើកត្តាអ្វីជំរុញឱ្យហ្វីលីពីន ឈោងចាប់ទីផ្សារថ្មីៗរួមទាំងកម្ពុជា ដោយកាត់បន្ថយការនាំចូលអង្ករពីវៀតណាម?

ដោយ: តែម សុខុម​ ភ្នំពេញ: ប្រទេសហ្វីលីពីន ដែលជាអ្នក​នាំចូលអង្ករធំជាងគេបំផុត​លើពិភពលោក​ កំពុង​សម្លឹងឈោងចាប់ទីផ្សារថ្មីៗ ​រួមទាំ​ង​កម្ពុជា ​ផងដែរដើម្បីកាត់បន្ថយការនាំចូលអង្ករ ពីប្រទេសវៀតណាម ដែលជាអ្នក​ផ្គត់​ផ្គង់អង្ករដ៏ធំបំ​ផុតរបស់ខ្លួន។ មន្រ្តីហ្វីលីពិនបាននិយាយ​​ថា ការសម្លឹងឈោងចាប់ទីផ្សារថ្មីៗនេះ គឺរក្សាស្ថិរភាពតម្លៃ និងស្ថិរភាពនៃការផ្គត់ផ្គង់​។ នេះបើ​យោងតាមការចុះផ្សាយ របស់សារព័ត៌មាន Business Times កាលពីថ្ងៃច័ន្ទ ទី០២ ខែមិថុនា។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រានស៊ីស្កូ ទីវ ឡូរែល (Francisco Tiu Laurel) បាននិយាយថា ហ្វីលីពីន កំពុងពិភាក្សា ជាមួយក្រុមហ៊ុននាំចូលឯកជន​នានា អំពីការទិញអង្ករពីប្រទេសឥណ្ឌា ប៉ាគីស្ថាន មីយ៉ាន់ម៉ា និង​កម្ពុជា ហើយក៏កំពុងស្វះស្វែងចុះកិច្ច​ព្រមព្រៀង ជាមួយប្រទេសឥណ្ឌូនេស៊ី…

អភិបាលខេត្តមួយរបស់ចិនសន្សាជម្រុញជើងហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុ

ដោយៈ នរៈ ប្រទេសចិនៈ លោកវ៉ាង ឈីងស៊ាន (WANG QING XIAN)អភិបាលខេត្តអាន ហ៊ួយ បានសន្យានឹងជម្រុញឲ្យមានជើងហះហើរត្រង់ពីប្រទេសចិន មកកាន់ខេត្តព្រះសីហនុនាពេលខាងមុខ។ លោកក៏បានសន្យាជ​ម្រុញឲ្យអ្នកធុរកិច្ច និងភ្ញៀវទេសចរចិន មកវិនិយោគ និងទស្សនាខេត្តព្រះសីហនុផងដែរ។ព័ត៌មានដ៏ល្អនេះ ត្រូវបានលើកឡើងក្នុងពេលលោកម៉ាង ស៊ីណេត​អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទៅទស្សនកិច្ចនៅខេត្តអាន ហ៊ួយ ប្រទេសចិននៅក្នុងសប្តាហ៍នេះ។ ក្នុងជំនួបនោះ លោកម៉ាង ស៊ីណេតបានស្នើឲ្យអភិបាលខេត្តអាន ហ៊ួយបានជម្រុញឲ្យអ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ចិនមកទស្សនា និងធ្វើធុរកិច្ចនៅកម្ពុជាឲ្យបានច្រើន។ លោកអភិបាលខេត្តអានហ៊ួយ ក៏បានបញ្ជាក់ថា លោកនឹងឆ្លៀតពេលវេលាសមស្រប ដើម្បីទៅទស្សនកិច្ចនៅខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខនេះផងដែរ។ ក្នុងឱកាសនោះ លោកអភិបាលខេត្តអានហ៊ួយ ក៏បានលើកឡើងអំពីស្ថានភាពភូមិសាស្រ្ត ប្រជាសាស្ត្រ និងសក្តានុពលរបស់ខេត្តអានហួយ ដែលជាខេត្តមួយដែលមានការអភិវឌ្ឍខ្លាំង លើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា…

បន្ទាប់ពីប្រកាសសង្រ្គាមពន្ឋរបស់លោកត្រាំ តើតើសេដ្ឋកិច្ចអាមេរិកកំពុងវិវត្តន៍បែបណា?

ដោយៈ វីរៈយុទ្ឋ អាមេរិកៈ គិតត្រឹមពាក់កណ្តាលឆ្នាំនេះ សេដ្ឋកិច្ចអាមេរិកកំពុងជួបប្រទះ នឹងការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ជាចម្បងដោយសារតែភាពតានតឹងពាណិជ្ជកម្មកើនឡើង និងគោលនយោបាយគាំពារនិយមដែលអនុវត្តដោយប្រធានាធិបតី Donald Trump ។ទស្សនវិស័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។

តើធនាគារនៅប្រទេសជប៉ុនណាខ្លះជាប់ចំណាត់ថ្នាក់កំពូលទាំង៥?

ដោយៈ នរៈ ជប៉ុនៈ ធនាគារនៅក្នុងប្រទេសជប៉ុន ជាទូទៅត្រូវបានចាត់ថ្នាក់ដោយផ្អែកលើទ្រព្យសកម្មសរុប ឥទ្ធិពលទីផ្សារ និងសេវាកម្មហិរញ្ញវត្ថុរួម។ តើធនាគារណាខ្លះ ជាប់ចំណាត់ថ្នាក់កំពូលទាំង៥ នៅប្រទេសមានសេដ្ឋកិច្ចរីកចម្រើនៅអាស៊ីមួយនេះ?

ឧកញ៉ាម៉ុង រិទ្ធី ស្នើរដ្ឋាភិបាលពង្រឹងការត្រួតពីនិត្យការនាំចីលជីកសិកម្ម និងពង្រឹងការត្រួតពិនិត្យការនាំចូលសត្វ និងផ្លែឈើ

ដោយៈ វិស័យ ភ្នំពេញៈ ស្របពេលមានការព្រួយបារម្ភពីការប្រើប្រាស់ថ្នាំគីមីលើចំណីអាហារ និងសត្វពីប្រទេសជិតខាង អ្នកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា បានថ្លែងស្នើដល់រាជរដ្ឋាភិបាល ពង្រឹងការត្រួតពិនិត្យគុណភាពជីកសិកម្មដែលនាំចូល ពង្រឹងការនាំចូលពូជសត្វ និងពង្រឹងការនាំចូលពូជឈើហូបផ្លែផងដែរ ដើម្បីជៀសវាង កុំឱ្យកសិករយើងរងការខាតបង់។ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានថ្លែងក្នុងអង្គសមាជរវាងព្រឹទ្ឋសភា រដ្ឋសភាជាលើកដំបូងកាលពីថ្ងៃទី៣ មិថុនាថា ការធ្វើកសិកម្មសំខាន់ត្រូវការ ជី ពូជ ទឹក ដីដែលមានជីជាតិ ប៉ុន្តែបើសិនជាដីមិនល្អ យើងអាចកែប្រែដីនោះ ឱ្យមានជីជាតិបាន ដោយប្រើប្រាស់ជី។ អ្នកឧកញ៉ាបានសំណូមពរដល់រាជរដ្ឋាភិបាល មេត្តាជួយត្រួតពិនិត្យគុណភាព ការនាំចូលជី ធ្វើយ៉ាងកុំឱ្យមានការនាំចូលជី ដែលគ្មានគុណភាព យកមកលក់ឱ្យកសិករ ធ្វើឱ្យពួកគាត់ប្រើប្រាស់ទទួលផលបានតិច តម្លៃផលិតខ្ពស់។ អ្នកឧកញ៉ាក៏បានស្នើឱ្យរាជរដ្ឋាភិបាល…

មន្រ្តីថា ក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ មិនទាន់បានបំពេញតាមការសម្រេចពីគណៈកម្មការរបស់រដ្ឋាភិបាល

ដោយៈ ពង្សាវតា ភ្នំពេញៈ ក្រុមមន្រ្តីពាក់ព័ន្ឋបានបើកកិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការ សម្រាប់គ្រប់គ្រងកិច្ចព្រមព្រៀងសម្បទាន គម្រោងផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងព្រះសីហនុ។ កិច្ចប្រជុំនេះមានការចូលរួមពីលោកសួង ហេង រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកមាស សុខសេនសាន រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហប្រធានគណៈកម្មាធិការសម្រាប់គ្រប់គ្រងកិច្ចព្រមព្រៀង សម្បទានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងមានការចូលរួមពីតំណាងក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ពិនិត្យលើលទ្ធផលការងារដែលសម្រេចពីកិច្ចប្រជុំលើកទី៥ ពិនិត្យលើវឌ្ឍនភាពការងារដែលក្រុមហ៊ុនមិនទាន់បានបំពេញ តាមការសម្រេចពីគណៈកម្មការ និងពិនិត្យពិភាក្សា លើសំណើមួយចំនួន ដូចជា ១).សំណើដាំដើមត្នោត ពីតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ លើបណ្តោយផ្លូវល្នឿនលឿន ២).សំណើដាំដើមឈើសងខាងផ្លូវពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។ 3).សំណើទិន្នន័យនិយាមការនៃគម្រោង ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្រសួងដែនដី…