Category នយោបាយ

តើវាជារឿងគូរឱ្យអស់សំណើចទេដែលប្រធានាធិបតីអាម៉េរិក​ ប្រកាសដាក់ទណ្ឌកម្មចៅក្រម​៤រូបនេះ​នៅ​​តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC?

ដោយ: តែម សុខុម​ ភ្នំពេញ: តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ (The Hague) ប្រទេសហូឡង់ ដែលមាន១២៥ប្រទេសជាសមាជិក ត្រូវបានបង្កើតឡើងក្នុងគោលបំណង​​ផ្តល់ក្តីសង្ឃឹម និងស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះរាប់លាននាក់ទូទាំងពិភពលោក ដែលទទួល​រងអំពើឃោរឃៅយង់ឃ្នងហួសពីការស្មាន។ ​ ដូចនេះ ​តើវាជារឿងគូរឱ្យអស់សំណើចទេ ដែលប្រធានាធិបតីអាម៉េរិក​ លោក ដូណាល់ ត្រាំ បាន​ប្រកាសដាក់ទណ្ឌកម្ម​លើ​​ចៅក្រម​៤រូបនេះ​នៅ​​តុលាការឧក្រិដ្ឋកម្មអន្តរជាតិICC?។ ជាការពិតណាស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីទី៤៧ របស់​សហ​រដ្ឋអាម៉េរិក ដែលជាមហាអំណាចធំបំផុតរបស់ពិភពលោក ច្រើនតែ​ធ្វើអ្វីប្លែកៗ ដែលធ្វើឱ្យពិភពលោក​​​​ភ្ញាក់​ផ្អើលជាហូរហែរ ហើយ​​កាលពីថ្ងៃព្រហស្បិ៍ ទី៥ ខែ​មិថុនា លោក​បាន​​ធ្វើឱ្យពិភពលោកភ្ញាក់​ផ្អើលជាថ្មីទៀត​ហើយ នៅពេល​ដែល​រដ្ឋបាល​របស់លោក ​សម្រេចដាក់ទណ្ឌកម្ម​លើ​​ចៅក្រម៤រូបនេះ ​នៅ​​តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC។…

កម្ពុជា រុស្ស៊ីកាន់តែខិតជិតគ្នាកាន់តែខ្លាំងឡើងវិញហើយ

ដោយៈ ម៉ាល័យ ភ្នំពេញៈ ស្ថានទូតរុស្ស៊ី បានរៀបចំពិធីជប់លៀងអបអរសាទរ​ទិវានៃប្រទេសរុស្ស៊ី (the National Day of Russia) ដើម្បីមិត្តភាព វិបុលភាពរបស់ប្រជាជនរុស្ស៊ី និងកម្ពុជា ព្រមទាំងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់ បានអញ្ជើញចូលរួមពិធីជប់លៀងអបអរសាទរ ទិវានៃប្រទេសរុស្ស៊ីដែលប្រារព្ធឡើងនៅថ្ងៃទី១២ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកពីការប្រកាសសេចក្តីថ្លែងការណ៍ស្តីពីអធិបតេយ្យភាពរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ី (the Declaration of State Sovereignty of the Russian Soviet Federative Socialist Republic (RSFSR) កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩០ ហើយដែលឆ្នាំ២០២៥…

បន្ទាប់ពីប្រកាសសង្រ្គាមពន្ឋរបស់លោកត្រាំ តើតើសេដ្ឋកិច្ចអាមេរិកកំពុងវិវត្តន៍បែបណា?

ដោយៈ វីរៈយុទ្ឋ អាមេរិកៈ គិតត្រឹមពាក់កណ្តាលឆ្នាំនេះ សេដ្ឋកិច្ចអាមេរិកកំពុងជួបប្រទះ នឹងការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ជាចម្បងដោយសារតែភាពតានតឹងពាណិជ្ជកម្មកើនឡើង និងគោលនយោបាយគាំពារនិយមដែលអនុវត្តដោយប្រធានាធិបតី Donald Trump ។ទស្សនវិស័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។

សម្តេចធិបតីអំពាវនាវឲ្យជនរួមជាតិកុំបំបាក់ទឹកចិត្តកងទ័ព និងបង្ហាញជំហរម៉ឺងមាត់ក្នុងការយកបញ្ហាព្រំដែនជាមួយថៃទៅកាន់ ICJ

ដោយៈ វិស្សុតជាតិ ភ្នំពេញៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានអះអាងជាថ្មីម្ដងទៀតថា រាជរដ្ឋាភិបាលកម្ពុជា នឹងប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិICJ ដើម្បីរំលត់ និងបញ្ចប់បញ្ហាព្រំដែនជាមួ​យប្រទេសថៃ បើទោះបីថៃមិនព្រមឡើងទៅតុលាការICJ យ៉ាងណា​ក៏ដោយ។ ការបញ្ជាក់ជាថ្មីរបស់ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្នុងសមាជជាលើកដំបូង ជជែកអំពីប្រព័ន្ធ​គាំពារសង្គម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិកម្ម របស់រដ្ឋសភា និងព្រឹទ្ធសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការដោះស្រាយតាមផ្លូវតុលាការអន្ដរជាតិ ដើម្បីកុំឲ្យប្រទេសទាំងពីរឈានដល់ការផ្ទុះអាវុធដាក់គ្នា និងធ្លាក់ចូលអន្ទាក់របស់ក្រុមជ្រុលនិយម។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងច្បាស់ៗថា ដោយសារភាពមិនច្បាស់លាស់អំពីបញ្ហាព្រំដែន ក៏ដូចជា MoU ឆ្នាំ២០០០។ បើទោះបីជាភាគីថៃ មិនឯកភាពជាមួយយើង នៅក្នុងយកបញ្ហានេះទៅ ICJ ក៏កម្ពុជានឹងប្ដឹង…

សម្តេចតេជោប្រកាសគាំទ្រសម្តេចធិបតីក្នុងការនាំយកបញ្ហាតំបន់មុំបី ប្រសាទតាក្របី តាមាន់តូច និងតាមាន់ធំទៅកាន់តុលាការ ICJ

ដោយៈ គង់ សូរិយា ភ្នំពេញៈ បន្ទាប់ពីសម្តេចធិបតីនាយករដ្ឋមន្រ្តី ចេញសារបញ្ជាក់ថានឹងយកបញ្ហានៅមុំ៣ បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ភ្លាមៗប្រធានព្រឹទ្ធសភានៃកម្ពុជា សម្តេចតេជោហ៊ុន សែន បានប្រកាសគាំទ្រទាំងស្រុងចំពោះវិធានការនេះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ប្រសិនភាគីថៃមានចិត្តស្មោះត្រង់ ចង់ដោះស្រាយពិតប្រាកដ គួរតែឯកភាពដឹកដៃគ្នាទៅឱ្យតុលាការ ជួយកាត់សេចក្តីតែម្តង មិនចាំបាច់កម្ពុជាប្តឹងនោះទេ”។ សាររបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនៅលើបណ្តាញសង្គមផ្លូវការជាមួយខ្លឹមសារទាំងស្រុង ទាំងភាសាខ្មែរ និងភាសាអង់គ្លេ​សបានបញ្ជាក់ថា មុននេះបន្តិចនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នឹងយកបញ្ហានៅមុំ៣ បញ្ហាប្រាសាទតាមាន់ធំ ប្រា​សាទតាមាន់តូច ប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)…