Category ហិរញ្ញវត្ថុ និងផ្សារហ៊ុន

តើកត្តាចម្បងអ្វីខ្លះ ជំរុញឱ្យប្រទេសកាន់​តែច្រើននៅអាស៊ី ពន្លឿនការធ្វើបដិដុល្លារនីយកម្ម?

​ដោយ: តែម សុខុម ភ្នំពេញ៖ ប្រទេសកាន់​តែច្រើន​នៅអាស៊ី កំពុ​ងពន្លឿនការធ្វើបដិដុល្លារនីយកម្ម ឬកាត់​បន្ថយការពឹងផ្អែក ​លើ​​ប្រាក់ដុល្លារ​អាម៉េ រិក សម្រាប់​ការទូទាត់ពាណិជ្ជកម្មអន្តរជាតិ​ តាមរយៈការ​បង្កើត​កិច្ចព្រម​ព្រៀងពាណិជ្ជកម្មថ្មីៗ និងការបង្កើនការវិនិយោគរបស់ខ្លួន​លើទ្រព្យសកម្ម​ផ្សេងៗ ដូច​ជាមាស ប្រាក់យន់ ចិន និងរូបិយប័ណ្ណឌីជីថល ដូចជា Bitcoin ជាដើម។ កត្តាចម្បងៗដែលជំរុញឱ្យប្រទេស​កាន់​តែច្រើន ពន្លឿនការធ្វើបដិដុល្លារនីយកម្មរួមមាន ដូចជា កត្តាទណ្ឌកម្ម កត្តាពន្ធគយ និងកត្តានៃការកើនឡើងភាពតានតឹងទូទាំងពិភពលោក។ ​អ្វីដែលជាការកត់សម្គាល់ឃើញថា សិង្ហបុរី ឥណ្ឌូណេស៊ី និងជប៉ុន ស្ថិតក្នុងចំណោមប្រទេសទាំង១០ ដែលសម្រេចបាន​​វឌ្ឍនភាព​ច្រើន​ជាងគេបំផុត​នៅក្នុង​ការធ្វើបដិដុល្លារ នីយកម្ម​នេះ។ ​នេះ​បើ​យោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post កាលពីថ្ងៃទី៣០ ខែឧសភា។ ការសិក្សាថ្មីមួយធ្វើឡើងដោយ…

ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ

អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនាព្រឹកថ្ងៃអង្គារនេះ បើទោះបីជាផ្សារហ៊ុនសហរដ្ឋអាមេរិក U.S. futures បានងើបឡើងថ្លៃយ៉ាងណាក្តី បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានពន្យារពេលនៃការយកពន្ធចំនួន៥០ភាគរយលើទំនិញរបស់សហភាពអឺរ៉ុបរហូតដល់ថ្ងៃទី៩ ខែកក្កដាខាងមុខ។   តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​បានធ្លាក់ថ្លៃចុះចំនួន០,៤៥ភាគរយ គិតត្រឹមម៉ោង១១:០៧នាទីព្រឹក។ ជាមួយគ្នានេះ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,១៨ភាគរយ ខណៈផ្សារហ៊ុន Topix បានស្ថិតនៅទ្រឹង។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,១៨ភាគរយ។ ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,៥៦ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានធ្លាក់ថ្លៃចុះ០,៣៣ភាគរយ។ ចំណែក ផ្សារហ៊ុន S&P /ASX…