ដោយៈ ម៉ាល័យ
ភ្នំពេញៈ ស្ថានទូតរុស្ស៊ី បានរៀបចំពិធីជប់លៀងអបអរសាទរទិវានៃប្រទេសរុស្ស៊ី (the National Day of Russia) ដើម្បីមិត្តភាព វិបុលភាពរបស់ប្រជាជនរុស្ស៊ី និងកម្ពុជា ព្រមទាំងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់ បានអញ្ជើញចូលរួមពិធីជប់លៀងអបអរសាទរ ទិវានៃប្រទេសរុស្ស៊ីដែលប្រារព្ធឡើងនៅថ្ងៃទី១២ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកពីការប្រកាសសេចក្តីថ្លែងការណ៍ស្តីពីអធិបតេយ្យភាពរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ី (the Declaration of State Sovereignty of the Russian Soviet Federative Socialist Republic (RSFSR) កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩០ ហើយដែលឆ្នាំ២០២៥ នេះ គឺគម្រប់ខួបលើកទី៣៥នៅរាជធានីភ្នំពេញ។
តាមរយៈមតិស្វាគមន៍របស់លោក Anatoly BOROVIK ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្សី នាឆ្នាំ២០២៥ នេះ ប្រទេសរុស្ស៊ី និងប្រទេសកម្ពុជា បានពិភាក្សាអំពីលទ្ធភាព នៃការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ និងវិស័យថ្មីផ្សេងៗទៀតផងដែរ។
កាលពីឆ្នាំ២០២៤ កន្លងទៅ ប្រទេសកម្ពុជា ទទួលបានអ្នកទេសចររុស្ស៊ីជិត៦២.០០០នាក់៕
