សម្តេចតេជោប្រកាសគាំទ្រសម្តេចធិបតីក្នុងការនាំយកបញ្ហាតំបន់មុំបី ប្រសាទតាក្របី តាមាន់តូច និងតាមាន់ធំទៅកាន់តុលាការ ICJ


ដោយៈ គង់ សូរិយា

ភ្នំពេញៈ បន្ទាប់ពីសម្តេចធិបតីនាយករដ្ឋមន្រ្តី ចេញសារបញ្ជាក់ថានឹងយកបញ្ហានៅមុំ៣ បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ភ្លាមៗប្រធានព្រឹទ្ធសភានៃកម្ពុជា សម្តេចតេជោហ៊ុន សែន បានប្រកាសគាំទ្រទាំងស្រុងចំពោះវិធានការនេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ប្រសិនភាគីថៃមានចិត្តស្មោះត្រង់ ចង់ដោះស្រាយពិតប្រាកដ គួរតែឯកភាពដឹកដៃគ្នាទៅឱ្យតុលាការ ជួយកាត់សេចក្តីតែម្តង មិនចាំបាច់កម្ពុជាប្តឹងនោះទេ”។

សាររបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនៅលើបណ្តាញសង្គមផ្លូវការជាមួយខ្លឹមសារទាំងស្រុង ទាំងភាសាខ្មែរ និងភាសាអង់គ្លេ​សបានបញ្ជាក់ថា មុននេះបន្តិចនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នឹងយកបញ្ហានៅមុំ៣ បញ្ហាប្រាសាទតាមាន់ធំ ប្រា​សាទតាមាន់តូច ប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្តង។

សម្តេចបញ្ជាក់ទៀតថា “ខ្ញុំគាំទ្រទាំងស្រុង ព្រោះ MOU ឆ្នាំ២០០០ ហាក់ទៅមុខមិនរួច ដែលបង្កឲ្យមានភាពមិនច្បាស់លាស់រហូតចោទប្រកាន់គ្នា និងជម្លោះប្រដាប់អាវុធច្រើនដងមកហើយ”។ សម្តេចបន្តថា “ប្រសិនភាគីថៃមានចិត្តស្មោះត្រង់ ចង់ដោះស្រាយពិតប្រាកដ គួរតែឯកភាពដឹកដៃគ្នាទៅឱ្យតុលាការ ជួយកាត់សេចក្តីតែម្តង មិនចាំបាច់កម្ពុជាប្តឹងនោះទេ”។

យើងរង់ចាំមើលឥរិយាបទរបស់ថៃលើចំណុចនេះ តើហ៊ាន ឬមិនហ៊ាន?។ ក្នុងពេលរង់ចាំការដោះស្រាយកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវមានការអត់ធ្មត់ តែក៏ត្រូវត្រៀមខ្លួនវាយបកគ្រប់ទម្រង់នៃការឈ្លានពាន៕