ដោយៈ សម្បត្តិ
ភ្នំពេញ៖ ប្រជាជនកម្ពុជាចំនួន៦០% អាយុក្រោម៣៥ឆ្នាំ ជាកម្លាំងពលកម្មវ័យក្មេង និងមានជំនាញ ដែលបង្កើតជាឱកាសសម្រាប់អ្នកវិនិយោគក្នុងការចូលរួមអភិវឌ្ឍន៍ និងប្រើប្រាស់កម្លាំងពលកម្មប្រ កបដោយសមត្ថភាព ដើម្បីជម្រុញការច្នៃប្រឌិត ការផលិតភាព និងកំណើនអាជីវកម្មប្រកបដោយចីរភាព។

នេះការបញ្ជាក់ ពីរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក រដ្ឋ សារ៉ាវុធ កាលពីថ្ងៃទី២៩ ខែឧសភា ម្សិលមិញ ក្នុងកម្មពិធី Team Canada Trade Mission Plenary Session# ដែលរៀបចំដោយស្ថានទូតកាណាដាប្រចាំប្រទេសកម្ពុជា។
រដ្ឋលេខាធិការរូបនេះបន្ថែមថា កម្ពុជាបំពេញបាន១០០% នូវកាតព្វកិច្ចតាមសន្ធិសញ្ញាWTOស្តីពី ការអភិវឌ្ឍសេវាពាណិជ្ជកម្ម ដើម្បីធានាបាន នូវបរិយាកាសពាណិជ្ជកម្ម ប្រកបដោយតម្លាភាព សមរម្យភាព និងភាពងាយស្រួលសម្រាប់អ្នកវិនិយោគ។ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥៤ ជាទីតាំងយ៉ាងល្អ សម្រាប់អភិវឌ្ឍន៍ឧស្សា ហកម្មនានា ដោយផ្តល់សេវាច្រកចេញចូលតែមួយ សម្រាប់វិនិយោគិន។ ជាមួយគ្នាលោក បានអំពាវនាវឱ្យវិនិយោគិនកាណាដា ស្វែងរកដៃគូសហការ ដែលមានសក្តានុពលនៅកម្ពុជាផងដែរ។
ប្រទេសកម្ពុជា ស្ថិតនៅតំបន់យុទ្ធសាស្រ្ត ផ្តល់ភាពងាយស្រួល ក្នុងកានាំចេញក្នុងតំបន់អាស៊ាន និងប្រទេសនានាក្នុងតំបន់អាស៊ី វិស័យឯកជនដែលមកវិនិយោគ នៅប្រទេសកម្ពុជា ត្រូវបានគាំពាដោយច្បាប់របស់ប្រទេសកម្ពុជា ក្នុងវិស័យពាណិជ្ជកម្មរួមមាន ច្បាប់វិនិយោគ ច្បាប់e-commerce ច្បាប់ប្រកួតប្រជែង។
លោកបន្តថា ប្រទេសកម្ពុជាគឺជាទីផ្សារ ដែលមានសក្តាពនុពលខ្ពស់ ពីព្រោះប្រទេសកម្ពុជាគឺជា សមាជិកអង្គការពាណិជ្ជកម្មពិភពលោក ដែលទទួលបានការអនុគ្រោះពន្ធគយ ក្នុងគ្របខណ្ឌដូចជា GSP &EBA និងមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេរភាគីជាមួយប្រទេសជាច្រើនទៀត៕