តើកត្តាចម្បងអ្វីខ្លះ ជំរុញឱ្យប្រទេសកាន់តែច្រើននៅអាស៊ី ពន្លឿនការធ្វើបដិដុល្លារនីយកម្ម?

ដោយ: តែម សុខុម ភ្នំពេញ៖ ប្រទេសកាន់តែច្រើននៅអាស៊ី កំពុងពន្លឿនការធ្វើបដិដុល្លារនីយកម្ម ឬកាត់បន្ថយការពឹងផ្អែក លើប្រាក់ដុល្លារអាម៉េ រិក សម្រាប់ការទូទាត់ពាណិជ្ជកម្មអន្តរជាតិ តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗ និងការបង្កើនការវិនិយោគរបស់ខ្លួនលើទ្រព្យសកម្មផ្សេងៗ ដូចជាមាស ប្រាក់យន់ ចិន និងរូបិយប័ណ្ណឌីជីថល ដូចជា Bitcoin ជាដើម។ កត្តាចម្បងៗដែលជំរុញឱ្យប្រទេសកាន់តែច្រើន ពន្លឿនការធ្វើបដិដុល្លារនីយកម្មរួមមាន ដូចជា កត្តាទណ្ឌកម្ម កត្តាពន្ធគយ និងកត្តានៃការកើនឡើងភាពតានតឹងទូទាំងពិភពលោក។ អ្វីដែលជាការកត់សម្គាល់ឃើញថា សិង្ហបុរី ឥណ្ឌូណេស៊ី និងជប៉ុន ស្ថិតក្នុងចំណោមប្រទេសទាំង១០ ដែលសម្រេចបានវឌ្ឍនភាពច្រើនជាងគេបំផុតនៅក្នុងការធ្វើបដិដុល្លារ នីយកម្មនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post កាលពីថ្ងៃទី៣០ ខែឧសភា។ ការសិក្សាថ្មីមួយធ្វើឡើងដោយ…