កម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មចិន កូរ៉េ អារ៉ាប់ និងជប៉ុនដើម្បីទីផ្សារកម្ពុជា

ភ្នំពេញ៖ កម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយនឹងចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងសាធារណៈរដ្ឋកូរ៉, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម រួមទាំងសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)។

ក្នុងនោះនឹងទទួលបាន ភាពអនុគ្រោះក្រោមប្រព័ន្ធ MSN, ទទួលបានប្រព័ន្ធអនុគ្រោះទូទៅ (GSP) និងប្រព័ន្ធអនុគ្រោះ EBA ជាមួយសមាជិក WTO ចំនួន១០ផ្សេងទៀត។ នេះជាការបញ្ជាក់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំវេទិកាធុរកិច្ចកម្ពុជា-ជប៉ុន រៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) គណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងឧស្សាហកម្មជប៉ុន (AMEICC) និង ធនាគារមីស៊ូហ៊ុ (Mizuho) ដែលមានវិនិយោគិនចូលរួមចំនួនជិត៣០០នាក់ មកពីបណ្តាក្រុមហ៊ុនចំនួន ២២៧ ក្រុមហ៊ុន ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។

សម្តេចមហាបវរធិបតីបានបញ្ជាក់ថា «វិនិយោគនៅកម្ពុជា​ មិនមែនត្រឹមតែធ្វើត្រឹមទីផ្សារកម្ពុជាទេ ប៉ុន្ដែអាចវិនិយោគលើទីផ្សារធំជាងនេះទៅទៀត ហើយនេះជាកត្តាដែលកម្ពុជាជាផ្នែកនៃវេទិកាតំបន់»៕

ដោយ៖ លី ហួរ