Sreyka

Sreyka

US Ambassy Support Women Entrepreneurs

By Sara (Phnom Penh) On the afternoon of Saturday, 31 May 2025, at Factory Phnom Penh, Her Excellency CHAM Nimul, Minister of Commerce, presided over the closing ceremony of the “AWE BizFest,”. This Event organized by the U.S. Embassy in…

Cambodia Promote Green Season to Indonesia Tourism

By Meta Cambodia to welcome more Indonesian tourists to visit Cambodia during the Green Season to experience breathtaking beauty tourism and Muslim-friendly hospitality​. On the morning of May 31, 2025, H.E. Huot Hak, Minister of Tourism, attends a working luncheon…

មន្រ្តីថា ក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ មិនទាន់បានបំពេញតាមការសម្រេចពីគណៈកម្មការរបស់រដ្ឋាភិបាល

ដោយៈ ពង្សាវតា ភ្នំពេញៈ ក្រុមមន្រ្តីពាក់ព័ន្ឋបានបើកកិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការ សម្រាប់គ្រប់គ្រងកិច្ចព្រមព្រៀងសម្បទាន គម្រោងផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងព្រះសីហនុ។ កិច្ចប្រជុំនេះមានការចូលរួមពីលោកសួង ហេង រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកមាស សុខសេនសាន រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហប្រធានគណៈកម្មាធិការសម្រាប់គ្រប់គ្រងកិច្ចព្រមព្រៀង សម្បទានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងមានការចូលរួមពីតំណាងក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ពិនិត្យលើលទ្ធផលការងារដែលសម្រេចពីកិច្ចប្រជុំលើកទី៥ ពិនិត្យលើវឌ្ឍនភាពការងារដែលក្រុមហ៊ុនមិនទាន់បានបំពេញ តាមការសម្រេចពីគណៈកម្មការ និងពិនិត្យពិភាក្សា លើសំណើមួយចំនួន ដូចជា ១).សំណើដាំដើមត្នោត ពីតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ លើបណ្តោយផ្លូវល្នឿនលឿន ២).សំណើដាំដើមឈើសងខាងផ្លូវពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។ 3).សំណើទិន្នន័យនិយាមការនៃគម្រោង ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្រសួងដែនដី…

កម្ពុជាមានកម្លាំងពលកម្មវ័យក្មេងនិងជំនាញ ៦០ភាគរយ ជាការបង្កើតការងារជាឱកាសសម្រាប់វិនិយោគិន

ដោយៈ សម្បត្តិ ភ្នំពេញ៖ ប្រជាជនកម្ពុជាចំនួន៦០% អាយុក្រោម៣៥ឆ្នាំ ជាកម្លាំងពលកម្មវ័យក្មេង និងមានជំនាញ ដែលបង្កើតជាឱកាសសម្រាប់អ្នកវិនិយោគក្នុងការចូលរួមអភិវឌ្ឍន៍ និងប្រើប្រាស់កម្លាំងពលកម្មប្រ កបដោយសមត្ថភាព ដើម្បីជម្រុញការច្នៃប្រឌិត ការផលិតភាព និងកំណើនអាជីវកម្មប្រកបដោយចីរភាព។ នេះការបញ្ជាក់ ពីរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក រដ្ឋ សារ៉ាវុធ កាលពីថ្ងៃទី២៩ ខែឧសភា ម្សិលមិញ ក្នុងកម្មពិធី Team Canada Trade Mission Plenary Session# ដែលរៀបចំដោយស្ថានទូតកាណាដាប្រចាំប្រទេសកម្ពុជា។ រដ្ឋលេខាធិការរូបនេះបន្ថែមថា កម្ពុជាបំពេញបាន១០០% នូវកាតព្វកិច្ចតាមសន្ធិសញ្ញាWTOស្តីពី ការអភិវឌ្ឍសេវាពាណិជ្ជកម្ម ដើម្បីធានាបាន នូវបរិយាកាសពាណិជ្ជកម្ម ប្រកបដោយតម្លាភាព សមរម្យភាព និងភាពងាយស្រួលសម្រាប់អ្នកវិនិយោគ។ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥៤ ជាទីតាំងយ៉ាងល្អ…

សម្តេចធិបតីអំពាវនាវឲ្យជនរួមជាតិកុំបំបាក់ទឹកចិត្តកងទ័ព និងបង្ហាញជំហរម៉ឺងមាត់ក្នុងការយកបញ្ហាព្រំដែនជាមួយថៃទៅកាន់ ICJ

ដោយៈ វិស្សុតជាតិ ភ្នំពេញៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានអះអាងជាថ្មីម្ដងទៀតថា រាជរដ្ឋាភិបាលកម្ពុជា នឹងប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិICJ ដើម្បីរំលត់ និងបញ្ចប់បញ្ហាព្រំដែនជាមួ​យប្រទេសថៃ បើទោះបីថៃមិនព្រមឡើងទៅតុលាការICJ យ៉ាងណា​ក៏ដោយ។ ការបញ្ជាក់ជាថ្មីរបស់ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្នុងសមាជជាលើកដំបូង ជជែកអំពីប្រព័ន្ធ​គាំពារសង្គម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិកម្ម របស់រដ្ឋសភា និងព្រឹទ្ធសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការដោះស្រាយតាមផ្លូវតុលាការអន្ដរជាតិ ដើម្បីកុំឲ្យប្រទេសទាំងពីរឈានដល់ការផ្ទុះអាវុធដាក់គ្នា និងធ្លាក់ចូលអន្ទាក់របស់ក្រុមជ្រុលនិយម។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងច្បាស់ៗថា ដោយសារភាពមិនច្បាស់លាស់អំពីបញ្ហាព្រំដែន ក៏ដូចជា MoU ឆ្នាំ២០០០។ បើទោះបីជាភាគីថៃ មិនឯកភាពជាមួយយើង នៅក្នុងយកបញ្ហានេះទៅ ICJ ក៏កម្ពុជានឹងប្ដឹង…

សម្តេចតេជោប្រកាសគាំទ្រសម្តេចធិបតីក្នុងការនាំយកបញ្ហាតំបន់មុំបី ប្រសាទតាក្របី តាមាន់តូច និងតាមាន់ធំទៅកាន់តុលាការ ICJ

ដោយៈ គង់ សូរិយា ភ្នំពេញៈ បន្ទាប់ពីសម្តេចធិបតីនាយករដ្ឋមន្រ្តី ចេញសារបញ្ជាក់ថានឹងយកបញ្ហានៅមុំ៣ បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ភ្លាមៗប្រធានព្រឹទ្ធសភានៃកម្ពុជា សម្តេចតេជោហ៊ុន សែន បានប្រកាសគាំទ្រទាំងស្រុងចំពោះវិធានការនេះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ប្រសិនភាគីថៃមានចិត្តស្មោះត្រង់ ចង់ដោះស្រាយពិតប្រាកដ គួរតែឯកភាពដឹកដៃគ្នាទៅឱ្យតុលាការ ជួយកាត់សេចក្តីតែម្តង មិនចាំបាច់កម្ពុជាប្តឹងនោះទេ”។ សាររបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនៅលើបណ្តាញសង្គមផ្លូវការជាមួយខ្លឹមសារទាំងស្រុង ទាំងភាសាខ្មែរ និងភាសាអង់គ្លេ​សបានបញ្ជាក់ថា មុននេះបន្តិចនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នឹងយកបញ្ហានៅមុំ៣ បញ្ហាប្រាសាទតាមាន់ធំ ប្រា​សាទតាមាន់តូច ប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)…

Samdach Hun Sen support PM o Take Issue to ICJ

By Tara Phnom Penh A little earlier, Cambodian Prime Minister Hun Manet confirmed that Cambodia will bring the issue concerning the Emerald Triangle area, Ta Moan Thom Temple, Ta Moan Toch Temple, and Ta Krabey Temple, to the International Court…

ឧកញ៉ា នួន រិទ្ឋី អះអាងថា ទីផ្សារអចលនទ្រព្យបានងាកទៅកាន់តំបន់សំខាន់ៗជាច្រើននៅតាមព្រំដែន

ដោយៈ វិស័យ ភ្នំពេញៈ អ្នកជំនាញជើងចាស់ក្នុងវិស័យអចលនទ្រព្យ បានលើកឡើងថា ស្របពេលតម្លៃដីធ្លីនៅខេត្តព្រះសីហនុ ក៏ដូចជាទូទាំងប្រទេសធ្លាក់ចុះ ចលនានៃការអភិវឌ្ឍបានងាកទៅកាន់តំបន់ថ្មី។ អគ្គនាយកក្រុមហ៊ុន KFA លោកឧកញ៉ា នួន រិទ្ឋី បានមានប្រ​សា​សន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ស្របពេលដីធ្លីនៅខេត្តព្រះសីហនុ និងរាជធានី ខេត្តដទៃ បានដាំក្បាលចុះចន្លោះពី២០ ទៅ៥០ភាគរយ ចលនានៃការទិញ លក់ និងការអភិវឌ្ឈបានងាកទៅកាន់តំបន់ព្រំដែនគម្ពុជា វៀតណាម និងព្រំដែនកម្ពុជា ថៃមួយចំនួន។ លោកបន្តថា តំបន់ព្រំដែនទាំងនោះរួមមាន ទីក្រុងប៉ោយប៉ែត ទីក្រុងបាវិត ទីក្រុងសំពៅពូន តំបន់សំឡូត និងព្រំដែនរវាងកម្ពុជា វៀតណាម ក្នុង ខេត្តត្បូងឃ្មុំជាដើម។ លោកឧកញ៉ា នួន រិទ្ឋី បានបន្តថា ក្នុងពេលសភាពការណ៍ពិភពលោកប្រែប្រួលនាពេលនេះ…