ក្រុមវេទិការដ្ឋ និងវិស័យឯកជន បើកកិច្ចប្រជុំលើបញ្ហាប្រឈមចាស់ ថ្មីចំនួន៥ទាក់ទង “ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច”

ដោយៈ ម៉ាល័យ ភ្នំពេញៈ ក្រុមការងារផ្នែកឯកជន “ឃ” ផ្នែកនិតិកម្ម ពន្ឋដារ និងអភិបាលកិច្ចនៃវេទិការដ្ឋាភិបាល និងវិស័យឯកជនបានបើកកិច្ចប្រជុំរួមគ្នា ដោយបានលើកឡើងនូវបញ្ហាជាច្រើន។ ប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងលើកឡើងនូវបញ្ហាប្រឈមចាស់ និងថ្មីមួយចំនួនរួមមាន ១. ពន្ធលើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ២ អាករលើតម្លៃបន្ថែម ៣ ការទទួលស្គាល់អំពីពន្ធលើប្រាក់ចំណូល ៤. បុព្វលាបង្គរ (ឬបៀរវត្សនិងបន្ទុកប្រហាក់ប្រហែល ៥ការចេញលិខិតទារបំណុល រួមនិងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ។ កិច្ចប្រជុំនៅសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ លោក អានូដ ដាក សហប្រធានក្រុមការងារ “ឃ” តំណាងផ្នែកឯកជន។កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានក្រុមការងារ “ឃ” តំណាងផ្នែកឯកជន…