Category សេដ្ឋកិច្ច

កម្ពុជាមានកម្លាំងពលកម្មវ័យក្មេងនិងជំនាញ ៦០ភាគរយ ជាការបង្កើតការងារជាឱកាសសម្រាប់វិនិយោគិន

ដោយៈ សម្បត្តិ ភ្នំពេញ៖ ប្រជាជនកម្ពុជាចំនួន៦០% អាយុក្រោម៣៥ឆ្នាំ ជាកម្លាំងពលកម្មវ័យក្មេង និងមានជំនាញ ដែលបង្កើតជាឱកាសសម្រាប់អ្នកវិនិយោគក្នុងការចូលរួមអភិវឌ្ឍន៍ និងប្រើប្រាស់កម្លាំងពលកម្មប្រ កបដោយសមត្ថភាព ដើម្បីជម្រុញការច្នៃប្រឌិត ការផលិតភាព និងកំណើនអាជីវកម្មប្រកបដោយចីរភាព។ នេះការបញ្ជាក់ ពីរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក រដ្ឋ សារ៉ាវុធ កាលពីថ្ងៃទី២៩ ខែឧសភា ម្សិលមិញ ក្នុងកម្មពិធី Team Canada Trade Mission Plenary Session# ដែលរៀបចំដោយស្ថានទូតកាណាដាប្រចាំប្រទេសកម្ពុជា។ រដ្ឋលេខាធិការរូបនេះបន្ថែមថា កម្ពុជាបំពេញបាន១០០% នូវកាតព្វកិច្ចតាមសន្ធិសញ្ញាWTOស្តីពី ការអភិវឌ្ឍសេវាពាណិជ្ជកម្ម ដើម្បីធានាបាន នូវបរិយាកាសពាណិជ្ជកម្ម ប្រកបដោយតម្លាភាព សមរម្យភាព និងភាពងាយស្រួលសម្រាប់អ្នកវិនិយោគ។ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥៤ ជាទីតាំងយ៉ាងល្អ…

ក្រុមវេទិការដ្ឋ និងវិស័យឯកជន បើកកិច្ចប្រជុំលើបញ្ហាប្រឈមចាស់ ថ្មីចំនួន៥ទាក់ទង “ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច”

ដោយៈ ម៉ាល័យ ភ្នំពេញៈ ក្រុមការងារផ្នែកឯកជន “ឃ” ផ្នែកនិតិកម្ម ពន្ឋដារ និងអភិបាលកិច្ចនៃវេទិការដ្ឋាភិបាល និងវិស័យឯកជនបានបើកកិច្ចប្រជុំរួមគ្នា ដោយបានលើកឡើងនូវបញ្ហាជាច្រើន។ ប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងលើកឡើងនូវបញ្ហាប្រឈ​មចាស់ និងថ្មីមួយចំនួនរួមមាន ១. ពន្ធលើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ២ អាករលើតម្លៃបន្ថែម ៣ ការទទួលស្គាល់អំពីពន្ធលើប្រាក់ចំណូល ៤. បុព្វលាបង្គរ (ឬបៀរវត្សនិងបន្ទុកប្រហាក់ប្រហែល ៥ការចេញលិខិតទារបំណុល រួមនិងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ។ កិច្ចប្រជុំនៅសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ លោក អានូដ ដាក សហប្រធានក្រុមការងារ “ឃ” តំណាងផ្នែកឯកជន។កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានក្រុមការងារ “ឃ” តំណាងផ្នែកឯកជន​…

កម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មចិន កូរ៉េ អារ៉ាប់ និងជប៉ុនដើម្បីទីផ្សារកម្ពុជា

ភ្នំពេញ៖ កម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយនឹងចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងសាធារណៈរដ្ឋកូរ៉, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម រួមទាំងសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)។ ក្នុងនោះនឹងទទួលបាន ភាពអនុគ្រោះក្រោមប្រព័ន្ធ MSN, ទទួលបានប្រព័ន្ធអនុគ្រោះទូទៅ (GSP) និងប្រព័ន្ធអនុគ្រោះ EBA ជាមួយសមាជិក WTO ចំនួន១០ផ្សេងទៀត។ នេះជាការបញ្ជាក់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំវេទិកាធុរកិច្ចកម្ពុជា-ជប៉ុន រៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) គណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងឧស្សាហកម្មជប៉ុន (AMEICC) និង ធនាគារមីស៊ូហ៊ុ (Mizuho) ដែលមានវិនិយោគិនចូលរួមចំនួនជិត៣០០នាក់ មកពីបណ្តាក្រុមហ៊ុនចំនួន ២២៧ ក្រុមហ៊ុន ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នៅល្ងាចថ្ងៃទី២៩ ខែឧសភា…

តើធនាគារនៅប្រទេសណាខ្លះ ជាប់លំដាប់កំពូលទាំង៥ នៅលើពិភពលោកក្នុងឆ្នាំ២០២៥នេះ?

ដោយៈ វិជ័យ អន្តរជាតិៈ មានតែប្រទេសកំពូលមហាអំណាច២ប៉ុណ្ណោះ ដែលមានវត្តមានធនាគារធំ កំពូលលំដាប់ទាំង៥នៅលើពិភពលោក ក្នុងឆ្នាំ២០២៥នេះ។ គិតមកដល់ត្រឹមឆ្នាំ2025 ធនាគារធំជាងគេលើពិភពលោក ដោយទ្រព្យសម្បត្តិគឺ ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មនៃ (ICBC) មានទ្រព្យសម្បត្តិសរុប ចំនួន$6.69ពាន់ពាន់លាន គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024។

ក្រុមហ៊ុនលំដាប់យក្សរបស់ជប៉ុន ចាត់ទុកកម្ពុជា ជាគោលដៅវិនិយោគដ៏ល្អ

ដោយៈ សិរី វង្ស ជប៉ុនៈ សម្តេចមហាបវ​រធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក YOSHIHISA Kainuma ប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន MinebeaMitsumi Inc., និងសហការី ចូលជួបសម្ដែងការគួរសម។ ជំនួបនេះ ធ្វើឡើងក្នុងឱកាសសម្តេច អញ្ជើញបំពេញទស្សនកិច្ចការងារផ្លូវការ​​ ពីថ្ងៃទី២៨-៣១​ ខែឧសភា​ ឆ្នាំ២០២៥​ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណសម្តេចមហា​បវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួប​សម្តែង​ការ​គួរសម និងបានសម្តែងការអរគុណយ៉ាងស្មោះស្ម័គ្រ​ចំពោះរាជរដ្ឋាភិបាល​កម្ពុជា ដែលបានគាំទ្រយ៉ាងពេញទំហឹងដល់ដំណើរការ និងសកម្មភាព​អា​ជី​វកម្ម របស់ក្រុមហ៊ុនមីនេបៀកម្ពុជា-Minebea​ (Cambodia)។ លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូនសម្តេចមហាបវរធិបតីអំពីវឌ្ឍនភាព នៃការពង្រីកប្រតិបត្តិការអាជីវកម្ម របស់ក្រុមហ៊ុន…

រដ្ឋមន្រ្តីពាណិជ្ជកម្មជម្រុញឲ្យអ្នកធុរកិច្ចកាណាដា ពង្រីកការវិនិយោគមកកាន់កម្ពុជា

ដោយៈ ចំណាន ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល បានលើកទឹកចិត្ត និងជម្រុញឲ្យអ្នកធុរកិច្ចកាណាដាពង្រីកការវិនិយោគមកកាន់កម្ពុជា។ លោកជំទាវបានលើកឡើងបែបនេះ ក្នុងពេលអនុញ្ញាតជូន លោក Dominic Jacques អនុប្រធានធនាគារជាតិនៃកាណាដា និងជាតំណាងក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញវិស័យធុរកិច្ចកម្ពុជា-កាណាដាឲ្យកាន់តែរីកចម្រើន តាមរយៈការផ្គូរផ្គងធុរកិច្ច និងការបង្កើតមជ្ឈមមណ្ឌលពាណិជ្ជកម្មឯកជននៅកាណាដា។ ឆ្លៀតក្នុងជំនួបនេះ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការសម្របសម្រួលនិងបង្កើតបរិយា​កាសល្អ សម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ព្រមទាំងបានលើកទឹកចិត្តឲ្យវិនិយោគគិនកាណាដា មកវិនិយោគបន្ថែមទៀត ដោយចាត់ទុកកម្ពុជា ជាទីតាំងសក្តានុពល ដើម្បីពង្រីកបណ្តាញធុរកិច្ចក្នុងតំបន់៕

តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ

អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ខណៈក្រុមពាណិជ្ជករបានពិចារណាអំពីលទ្ធភាពថា តើអង្គការនៃបណ្តាប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) អាចនឹងសម្រេចបង្កើនផលិតកម្មប្រេងនៅឯកិច្ចប្រជុំនាពេលខាងមុខរបស់ខ្លួនដែរឬទេ?។ តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១២សេន ឬ០,១៩ភាគរយដល់៦៤,៦២ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0022 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានធ្លាក់ចុះ១៥សេន ឬ០,២៤% មកនៅត្រឹម៦១,៣៨ដុល្លារក្នុងមួយបារ៉ែល។ លោក Daniel Hynes អ្នកយុទ្ធសាស្រ្តជាន់ខ្ពស់នៅធនាគារ ANZ បានអះអាងថា “តម្លៃប្រេងឆៅបានធ្លាក់ចុះ ស្របពេលទីផ្សារបានពិចារណាពីលទ្ធភាពនៃការបង្កើនការផ្គត់ផ្គង់ពីសំណាក់អង្គការ OPEC”៕

ការរីកចម្រើនផ្សារទំនើប កំពុងបង្ហាញពីសុខភាពសេដ្ឋកិច្ច និងអំណាចនៃការទិញ

ដោយៈ វិស័យ ​ភ្នំពេញៈ ការលក់រាយរបស់ទីក្រុងភ្នំពេញ បានវិវត្តន៍យ៉ាងឆាប់រហ័ស ក្នុងរយៈពេលមួយទស្សវត្សរ៍កន្លងមកនេះ ដោយផ្សារទំនើបជាច្រើនឥឡូវនេះបានបង្ហាញខ្លួននៅក្នុងទីក្រុង។ ទោះបីជាតួលេខពិតប្រាកដប្រែប្រួល អាស្រ័យលើអ្វីដែលរាប់ថាជា “ផ្សារទំនើប” បង្ហាញពីរបៀបរស់នៅ ដែលរួមបញ្ចូលគ្នាយ៉ាងពេញលេញ គិតចាប់ពីទំហំតូច និងផ្សារទំនើបក្នុងទីក្រុង ការប៉ាន់ប្រ​មា​​ណជាច្រើនបង្ហាញថា មានប្រហែលពី១៥ ទៅ២០ ផ្សារទំនើបធំៗនៅក្នុងទីក្រុង។ ចំនួននេះ កំពុងវិវឌ្ឍន៍ឥតឈប់ឈរ នៅពេលដែលការវិវឌ្ឍថ្មីៗលេចឡើង ហើយនិយមន័យនៃ “ផ្សារទំនើប” អាចអាស្រ័យលើថាតើគេរាប់បញ្ចូលអគារដែលប្រើប្រាស់ច្រើន (ដែលរួមបញ្ចូលគ្នានូវការិ​យាល័យ លំនៅដ្ឋាន កន្លែងកម្សាន្ត និងកន្លែងលក់រាយ) ឬមជ្ឈមណ្ឌលផ្សារទំនើបបែបប្រពៃណីយ៉ាងតឹងរឹង។ ចំណុចទាំង​នេះ ​ជា​ទិដ្ឋភាព​ទូទៅ​នៃ​បរិយាកាស​បច្ចុប្បន្ន និង​ទស្សនវិស័យ​ឆ្ពោះ​ទៅ​អនាគត។ ផ្សារទំនើបក្នុងរាជធានីភ្នំពេញ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងភ្នំពេញ បានទាក់ទាញការវិនិយោគយ៉ាងច្រើន ក្នុងវិស័យអចលនទ្រព្យលក់រាយ។ គម្រោងធំៗដូចជាផ្សារទំនើបអ៊ីអន និងផ្សារទំនើបសូរិយា បានជួយរៀបចំឆាកសម្រាប់បទពិសោធន៍…